Skip to content Skip to main navigation Skip to footer

តើត្រូវធ្វើដូចម្តេចនៅពេលដែលព័ត៌មានគ្រួសារមិនត្រឹមត្រូវ​ ឧ.​ខុសឈ្មោះមេគ្រួសារ ឬសមាជិកគ្រួសារ

សូមបំពេញពាក្យស្នើសុំកែសម្រួលព័ត៌មានគ្រួសារក្រីក្រ។ អ្នកបំពេញពាក្យស្នើសុំដោយខ្លួនឯង ដោយប្រើប្រាស់ទម្រង់ ២.៣ រួចប្រគល់ទៅក្រុមការងារឃុំ សង្កាត់ ឬតាមរយៈ Public IDPoor App ។ អ្នកពាក់ព័ន្ធផ្សេងៗក៏អាចជួយបំពេញពាក្យស្នើសុំនេះបានដែរ។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
  • គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។