តើអ្នកណាអាចផ្តល់មតិជំទាស់ ឬផ្តល់យោបល់បាន?
ប្រជាពលរដ្ឋគ្រប់រូប ឬអ្នកពាក់ព័ន្ធផ្សេងៗអាចផ្តល់មតិជំទាស់ និងសំណូមពរ។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖
- រដ្ឋបាលក្រុង ស្រុក ខណ្ឌ
- អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
- គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
- នាយកសាលា គ្រូបង្រៀន
- ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
- នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
- ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
- តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។