Skip to content Skip to main navigation Skip to footer

អត្តសញ្ញាណកម្មគ្រួសារក្រីក្រសំដៅលើកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលស្ថិតនៅក្រោមអាណាត្តិកិច្ចរបស់ក្រសួងផែនការ។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមរយៈគេហទំព័រ

  • កំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដោយប្រើប្រាស់នីតិវិធីរួមមួយ
  • ផលិតរបាយការណ៍ និងផ្តល់ទិន្នន័យគ្រួសារក្រីក្រនិងជនងាយរងគ្រោះនៅតាមតំបន់ភូមិសាស្ត្រនីមួយៗ
  • ផ្តល់បណ្ណសមធម៌ឱ្យគ្រួសារក្រីក្រ និងជនងាយរងគ្រោះសម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្វែងរកសេវាគាំពារសង្គម។

អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជារៀបចំអនុវត្តជាប្រចាំ។ គ្រួសារដែលមានជីវភាពខ្វះខាត ឬគិតថាខ្លួនក្រីក្រ សូមដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅសាលាឃុំសង្កាត់ដែលខ្លួនរស់នៅ ដើម្បីអាចទទួលបានបណ្ណសមធម៌ និងទទួលបានជំនួយសង្គមនានា។

សូមចុចលើវីដេអូនេះ ដើម្បីមើលពីដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
សូមចុចត្រង់នេះ ដើម្បីអាចអំពីជំហានសង្ខេបនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

គ្រួសារដែលគិតថាខ្លួនស្ថិតក្នុងស្ថានភាពក្រីក្រ៖ អាចដាក់ពាក្យស្នើសុំសម្ភាសន៍ទៅកាន់ក្រុមការងារឃុំ សង្កាត់ តាមរយៈមេភូមិ ឬតាមរយៈ Public IDPoor App។ អ្នកពាក់ព័ន្ធដទៃផ្សេងទៀតក៏អាចជួួយសម្របសម្រួល និងជួយបំពេញពាក្យស្នើសុំសម្ភាសន៍ដល់គ្រួសារនោះ ដើម្បីយកទៅប្រគល់ជូនក្រុមការងារឃុំ សង្កាត់។ អ្នកពាក់ព័ន្ធទាំងនោះរួមមាន៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់ គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។ )
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាង
    សហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់ … ។ល។
    អាចសម្របសម្រួល និងជួយបំពេញពាក្យស្នើសុំសម្ភាសន៍ ឫុតាមរយៈ Public IDPoor App ។

អ្នកអាចដាក់ពាក្យស្នើសុំសម្ភាសន៍ទៅកាន់ក្រុមការងារឃុំ សង្កាត់ តាមរយៈមេភូមិ ឬតាមរយៈ Public IDPoor App

មានមធ្យោបាយ២យ៉ាងដែលអ្នកអាចដាក់ពាក្យស្នើសុំសម្ភាសន៍

  1. ដាក់ពាក្យស្នើសុំសម្ភាសន៍តាមរយៈការបំពេញទម្រង់ ២.១ ហើយប្រគល់ជូនទៅក្រុមការងារឃុំ
  2. ដាក់ពាក្យតាមរយៈ Public IDPoor App

ប្រជាពលរដ្ឋគ្រប់រូប ឬអ្នកពាក់ព័ន្ធ អាចផ្តល់មតិជំទាស់ និងសំណូមពរដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរបាន។

  • អ្នកអាចផ្តល់មតិជំទាស់ និងសំណូមពរដោយផ្ទាល់មាត់ទៅក្រុមការងារឃុំ សង្កាត់ បន្ទាប់មកក្រុមការងារឃុំ សង្កាត់នឹងបញ្ចូលមតិជំទាស់ និងសំណូមពរនោះទៅក្នុង Public IDPoor App ឬគេហទំព័រ
  • អ្នកអាចបញ្ចូលមតិជំទាស់ និងសំណូមពរទៅក្នុង Public IDPoor App ឬគេហទំព័រ https://app.idpoor.gov.kh/public-complaint

ប្រជាពលរដ្ឋគ្រប់រូប ឬអ្នកពាក់ព័ន្ធផ្សេងៗអាចផ្តល់មតិជំទាស់ និងសំណូមពរ។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
  • គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។

4 សប្តាហ៍ អាស្រ័យលើមតិជំទាស់ ឬសំណូមពររបស់អ្នក

ប្រសិនបើអ្នកបានចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ ហើយអ្នកភ្លេចលេខកូដសម្ងាត់របស់អ្នក អ្នកអាចកំណត់លេខកូដសម្ងាត់ជាថ្មីដោយស្វ័យប្រវត្តិតាមរយៈអ៊ីម៉ែលរបស់អ្នក ឬអ្នកអាចទាក់ទងមកក្រុមការងារនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមរយៈអ៊ីម៉ែល [email protected]

អ្នកមិនអាចលុបព័ត៌មានបន្ទាប់ពីបញ្ចប់ការសម្ភាសន៍គ្រួសាររួចឡើយ ប៉ុន្តែអ្នកអាចស្នើសុំកែសម្រួលព័ត៌មានរបស់គ្រួសារនោះបាន។ អ្នកអាចស្នើសុំកែសម្រួលដោយខ្លួនឯងដោយបំពេញទម្រង់ ២.៣ រួចប្រគល់ជូនក្រុមការងារឃុំសង្កាត់ ឬតាមរយៈ Public IDPoor App.

រាល់ការស្នើសុំសម្ភាសន៍ត្រូវតែត្រូវបានពិនិត្យ និងពិភាក្សាដោយក្រុមការងារឃុំ សង្កាត់។ ក្នុងករណីដែលសំណើសុំសម្ភាសន៍ត្រូវបានបញ្ចូលដោយអចេតនា ក្រុមការងារឃុំ សង្កាត់អាចសម្រេចចិត្តមិនសម្ភាសន៍ និងកត់ត្រានូវមូលហេតុនោះទុក។

បន្ទាប់ពីសម្ភាសន៍រួច ហើយលទ្ធផលបង្ហាញថាគ្រួសារបានជាប់ជាគ្រួសារក្រីក្រ អ្នកនឹងអាចទទួលបានបណ្ណសមធម៌ពីមេភូមិ និង/ឬក្រុមការងារឃុំ​សង្កាត់យ៉ាងយូរក្នុងរយៈពេល ៣០-៤៥ថ្ងៃ បន្ទាប់ពីថ្ងៃសម្ភាសន៍រួច។

ប្រសិនបើគ្រួសារណាមួយបាត់បណ្ណសមធម៌ គ្រួសារនោះត្រូវផ្តល់ដំណឹងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឱ្យក្រុមប្រឹក្សាឃុំសង្កាត់ចេញបណ្ណសមធម៌ថ្មីជូន។ មានមធ្យោបាយ៤យ៉ាងដែលអ្នកអាចប្រាប់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ ១) រាយការណ៍ដោយផ្ទាល់មាត់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ២) រាយការណ៍ដោយផ្ទាល់មាត់ទៅមន្ទីរផែនការរាជធានី ខេត្ត ៣) បំពេញទម្រង់ពាក្យបណ្តឹងនេះ (ទម្រង់ទី៥) ៤)បំពេញពាក្យស្នើសុំនៅក្នុង Public IDPoor App (ភ្ជាប់ទៅ Playstore) និង ៥) បំពេញពាក្យស្នើសុំនៅក្នុងគេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ភ្ជាប់ទៅគេហទំព័រ)។ អង្គការ ឬស្ថាប័នផ្សេងៗអាចគាំទ្រគ្រួសារនោះក្នុងការបំពេញពាក្យស្នើសុំបាន។

សូមបំពេញពាក្យស្នើសុំកែសម្រួលព័ត៌មានគ្រួសារក្រីក្រ។ អ្នកបំពេញពាក្យស្នើសុំដោយខ្លួនឯង ដោយប្រើប្រាស់ទម្រង់ ២.៣ រួចប្រគល់ទៅក្រុមការងារឃុំ សង្កាត់ ឬតាមរយៈ Public IDPoor App ។ អ្នកពាក់ព័ន្ធផ្សេងៗក៏អាចជួយបំពេញពាក្យស្នើសុំនេះបានដែរ។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
  • គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។

គ្រួសារអាចទទួលបានបណ្ណសមធម៌ផ្នែកលើលទ្ធផលនៃការសម្ភាសន៍របស់ក្រុមការងារឃុំ សង្កាត់។ មានមធ្យោបាយចំនួន២ដែលអ្នកអាចដាក់ពាក្យស្នើសុំសម្ភាសន៍បាន។ ១) ស្នើសុំសម្ភាសន៍តាមរយៈការបំពេញទម្រង់ ២.១។ ២) ដាក់ពាក្យស្នើសុំសម្ភាសន៍តាមរយៈ Public IDPoor App។ គ្រួសារដែលគិតថាខ្លួនក្រីក្រអាចដាក់ពាក្យស្នើសុំសម្ភាសន៍ដោយខ្លួនឯង ឬអ្នកពាក់ព័ន្ធផ្សេងៗអាចជួយសម្របសម្រួលបំពេញ និងជួយដល់គ្រួសារបំពេញពាក្យស្នើសុំសម្ភាសន៍ រួចប្រគល់ជូនក្រុមការងារឃុំ សង្កាត់ ឬតាមរយៈ Public IDPoor App។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
  • គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។មន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។

ប្រសិនបើគ្រួសាររបស់អ្នកជាប់ជាគ្រួសារក្រីក្រីបន្ទាប់ពីការសម្ភាសន៍រួច អ្នកនឹងទទួលបានបណ្ណសមធម៌ពីមេភូមិ ឬក្រុមការងារឃុំ សង្កាត់របស់អ្នក។

កម្រិតភាពក្រីក្រមានចំនួន២ ដែលគ្រួសារក្រីក្រត្រូវបានកំណត់ឱ្យ

របាយការណ៍ទិន្នន័យសម្រាប់ទិន្នន័យពិសេសនានាអាចត្រូវបានទាញយកជាទម្រង់ហ្វាល់ Excel ឬPDF ដោយចុចលើពាក្យ ទាញយក (Download) ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃផ្នែកបំពេញលក្ខខណ្ឌ។ សូមជ្រើសរើសប្រភេទរបាយការណ៍ដែលអ្នកត្រូវការទាញយក (ភ្ជាប់ទៅកាន់ការពណ៌នាអំពីប្រភេទទិន្នន័យ)

អ្នកអាចស្វែងរកផ្នែកទិន្នន័យរបស់គេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅត្រង់នេះ (ភ្ជាប់ទៅកាន់ការពណ៌នាអំពីប្រភេទទិន្នន័យ)។ ផ្នែកនេះផ្ទុកនូវផ្ទាំងព័ត៌មានជាច្រើនដែលបង្ហាញព័ត៌មានអំពីគ្រួសារ ឬបុគ្គលម្នាក់ៗដែលត្រូវបានសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។ ប្រសិនបើអ្នកជាអ្នកដែលបានចុះឈ្មោះប្រើប្រាស់ទិន្នន័យ អ្នកអាចទទួលបានព័ត៌មានជាច្រើន។ អ្នកអាចកំណត់ជ្រើសរើសផ្អែកលើលក្ខណៈពិសេសរបស់គ្រួសារ និងសមាជិកគ្រួសារ និងទាញយកប្រភេទរបាយការណ៍ផ្សេងៗជាច្រើន (ភ្ជាប់ទៅកាន់ការពណ៌នាអំពីរបាយការណ៍)។ ប្រសិនបើអ្នកស្នើសុំទិន្នន័យពិសេសដែលមិនមាននៅក្នុងផ្នែកទិន្នន័យរបស់ប្រព័ន្ធទិន្នន័យទេ សូមទាក់ទងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមរយៈអ៊ីម៉ែល [email protected].

មានជម្រើសលក្ខខណ្ឌជាច្រើនដូចជាកម្រិតភាពក្រីក្រ ភេទ ឬអង្គភាពរដ្ឋបាលដែលអាចត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែកបំពេញលក្ខខណ្ឌនៃប្រព័ន្ធគេហទំព័រ។ សូមចំណាំថា អ្នកដែលបានចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យអាចបញ្ចូលជម្រើសលក្ខខណ្ឌបានកាន់តែច្រើន។ អ្នកអាចស្វែងយល់ព័ត៌មានបន្ថែមអំពីជម្រើសលក្ខខណ្ឌនានាដែលមាន និងសមស្របទៅតាមប្រភេទនៃអ្នកប្រើប្រាស់នៅទីនេះ។

មានរបាយការណ៍ទិន្នន័យចំនួន ៦ដែលត្រូវបានពិពណ៌នានៅទីនេះ។ សូមចំណាំថា អ្នកត្រូវចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យប្រសិនបើអ្នកចង់បានទិន្នន័យកាន់តែច្រើន។

ប្រសិនបើអ្នកចង់ចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ អ្នកត្រូវផ្តល់ព័ត៌មានមួយចំនួនដូចជា ព័ត៌មានទូទៅអំពីអ្នក និងមូលហេតុដែលអ្នកត្រូវប្រើប្រាស់ទិន្នន័យទាំងនោះមកកាន់ក្រសួងផែនការ។ បើសិនបើអ្នកចង់បានទិន្នន័យកាន់តែច្រើន អ្នកតម្រូវឱ្យផ្តល់ព័ត៌មានក៏កាន់តែច្រើនដែរ។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីប្រភេទផ្សេងៗនៃអ្នកប្រើប្រាស់ទិន្នន័យ និងរបៀបចុះឈ្មោះនៅទីនេះ

កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រផ្តល់នូវប្រភេទផ្សេងៗគ្នានៃទិន្នន័យផ្អែកលើប្រភេទនៃអ្នកប្រើប្រាស់ដែលអ្នកត្រូវការ។ អ្នកប្រើប្រាស់ដែលមិនបានចុះឈ្មោះអាចមើល និងទាញយកទិន្នន័យបានមួយចំនួន ព្រមទាំងអាចផ្តល់មតិជំទាស់ និងសំណូមពរដោយអនាមិកបានទៀតផង។ អ្នកប្រើប្រាស់ទិន្នន័យដែលបានចុះឈ្មោះអាចទទួលបានទិន្នន័យកាន់តែច្រើន ព្រមទាំងអាចផ្តល់មតិជំទាស់ និងសំណូមពរបានផងដែរ។ ការចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យមានចំនួនបីប្រភេទ គឺអ្នកប្រើប្រាស់ធម្មតា អ្នកប្រើប្រាស់ស្តង់ដារ និងអ្នកប្រើប្រាស់កម្រិតខ្ពស់។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីប្រភេទផ្សេងៗនៃអ្នកប្រើប្រាស់ទិន្នន័យ និងរបៀបចុះឈ្មោះនៅទីនេះ