Skip to content Skip to main navigation Skip to footer

គ្រួសារក្រីក្រ ប៉ុន្តែគ្មានប័ណ្ណសមធម៌ដោយសារមូលហេតុណាមួយ តើត្រូវធ្វើដូចម្តេចដើម្បីឱ្យពួកគេទទួលបានបណ្ណសមធម៌?

គ្រួសារអាចទទួលបានបណ្ណសមធម៌ផ្នែកលើលទ្ធផលនៃការសម្ភាសន៍របស់ក្រុមការងារឃុំ សង្កាត់។ មានមធ្យោបាយចំនួន២ដែលអ្នកអាចដាក់ពាក្យស្នើសុំសម្ភាសន៍បាន។ ១) ស្នើសុំសម្ភាសន៍តាមរយៈការបំពេញទម្រង់ ២.១។ ២) ដាក់ពាក្យស្នើសុំសម្ភាសន៍តាមរយៈ Public IDPoor App។ គ្រួសារដែលគិតថាខ្លួនក្រីក្រអាចដាក់ពាក្យស្នើសុំសម្ភាសន៍ដោយខ្លួនឯង ឬអ្នកពាក់ព័ន្ធផ្សេងៗអាចជួយសម្របសម្រួលបំពេញ និងជួយដល់គ្រួសារបំពេញពាក្យស្នើសុំសម្ភាសន៍ រួចប្រគល់ជូនក្រុមការងារឃុំ សង្កាត់ ឬតាមរយៈ Public IDPoor App។
អ្នកពាក់ព័ន្ធផ្សេងៗមានដូចជា៖

  • រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • អាជ្ញាធរមូលដ្ឋាន(រដ្ឋបាលឃុំ សង្កាត់
  • គណៈកម្មាធិការនានា ក្រុមការងារភូមិ ។ល។)
  • នាយកសាលា គ្រូបង្រៀន
  • ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល
  • នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់
  • ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម (ក្រុមការងារគំាពារសង្គម ក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង/មន្ទីរពាក់ព័ន្ធនានា…)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល អ្នកដឹកនាំសាសនា និងតំណាងសហគមន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។មន៍ដែលធ្វើការក្នុងឃុំ សង្កាត់…។ល។