តើអត្តសញ្ញាណកម្មគ្រួសារក្រីក្រធ្វើឡើងនៅពេលណា?
អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជារៀបចំអនុវត្តជាប្រចាំ។ គ្រួសារដែលមានជីវភាពខ្វះខាត ឬគិតថាខ្លួនក្រីក្រ សូមដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅសាលាឃុំសង្កាត់ដែលខ្លួនរស់នៅ ដើម្បីអាចទទួលបានបណ្ណសមធម៌ និងទទួលបានជំនួយសង្គមនានា។