វគ្គបណ្តុះបណ្តាលស្ពីពី៖ យន្តការ និងនីតិវិធីចុះឈ្មោះអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានគាំទ្រពី USAID និងLHSS នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្របាន បើកវគ្គបណ្តុះបណ្តាលស្ពីពី៖ យន្តការ និងនីតិវិធីចុះឈ្មោះអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់បុគ្គលិកបម្រើការនៅគ្លីនិកព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART Clinic) ដែលជាជនបង្គោលទទួលបន្ទុកចុះឈ្មោះអ្នកផ្ទុកមេរោគអេដស៍ចំនួនជាង ៤០គ្លីនិក។
សេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានចែងថា ក្រសួងផែនការ និងក្រសួងសុខាភិបាល ត្រូវរៀបចំកំណត់ និងចាត់ទុកថា អ្នកផ្ទុកមេរោគអេដស៍ជាប្រជាជនងាយរងគ្រោះ ដែលត្រូវទទួលបានបណ្ណសមធម៌ ដើម្បីធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។ ដូច្នេះនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើត នីតិវិធីចុះឈ្មោះអ្នកផ្ទុកមេរោគអេដស៍ ចូលក្នុងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។