វគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ការថតរូប និងការថតវីឌីអូ”
សៀមរាប៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ការថតរូប និងការថតវីឌីអូ” ដែលរៀបចំឡើងនៅសណ្ឋាគារ Ladear Angkor Butique ក្នុងគោលបំណងពង្រឹងសមត្ថភាពទៅលើជំនាញចងក្រងព័ត៌មាន និងផលិតមាតិកា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីការងាររបស់នាយកដ្ឋាន។ សិក្ខាកាមបានសិក្សាទាំងទ្រឹស្តី និងចុះអនុវត្តសាកល្បងនូវមុខជំនាញខាងលើ។ វគ្គបណ្តុះបណ្តាលនេះផងដែរ ទទួលបានការគាំទ្រពីអង្គការ GIZ។
អាចស្វែងរកពួកយើងបានតាមរយៈ Ministry of Planning (Identification of Poor Households Programme) New Building, 6th Floor Street 360, Boeung Keng Kong 1, Khan Chamkarmon, Phnom Penh, Cambodia. E-Mail: [email protected] Telegram: https://t.me/idpoorcambodia Tel: +855 (0)23 726 814