សិក្ខាសាលាពិគ្រោះយោបល់ស្តីពី“ការបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់ពលរដ្ឋក្រោមប្រព័ន្ធគាំពារសុខភាពសង្គម”
រាជធានីភ្នំពេញ: ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤
ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី“ការបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់ពលរដ្ឋក្រោមប្រព័ន្ធគាំពារសុខភាពសង្គម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស.) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។