រាជធានីភ្នំពេញ៖ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានរៀបចំសិក្ខាសាលាស្តីពី “ការបង្ហាញលទ្ធផលនៃការវិភាគទិន្នន័យគ្រួសារក្រីក្រដោយពិនិត្យពីជ្រុងយេនឌ័រ”
នៅសណ្ឋាគារកាំបូឌីយ៉ាណា៖ នៅថ្ងៃចន្ទ ១៣ រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកផែនការ ក្រសួងផែនការ រៀបចំសិក្ខាសាលា ស្តីពី “ការបង្ហាញលទ្ធផលនៃការវិភាគទិន្នន័យគ្រួសារក្រីក្រដោយពិនិត្យពីជ្រុងយេនឌ័រ” ក្នុងគោលបំណងបង្ហាញ និងពិភាក្សាអំពីលទ្ធផលនៃការវិភាគទិន្នន័យដែលផ្តោតសំខាន់ទៅលើស្ត្រីជាគ្រួសារក្រីក្រដែលបានធ្វើការសិក្សា និងរកឃើញនៅក្នុងទិន្នន័យគ្រួសារក្រីក្ររបស់នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ សិក្ខាសាលានេះគាំទ្រការរៀបចំដោយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធប្រមាណ ៨០រូប។








អាចស្វែងរកពួកយើងបានតាមរយៈ Ministry of Planning (Identification of Poor Households Programme) New Building, 6th Floor Street 360, Boeung Keng Kong 1, Khan Chamkarmon, Phnom Penh, Cambodia. E-Mail: [email protected] Telegram: https://t.me/idpoorcambodia Tel: +855 (0)23 726 814