ពិធីប្រគល់-ទទួលទ្រព្យសកម្មជូនគ្រួសារក្រីក្រ
ថ្ងៃពុធ-ព្រហស្បតិ៍ ២-៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៥
ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានចូលរួមជាគណៈអធិបតីក្នុង ពិធីប្រគល់-ទទួលទ្រព្យសកម្ម ជូនដល់គ្រួសារក្រីក្រដែលកាន់បណ្ណសមធម៌ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ACRP) ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី មាស ម៉ៅ តំណាងអង្គការ UNDP មន្ទីរផែនការខេត្ត ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។ គួរបញ្ជាប់ថាសម្ភារៈដែលគ្រួសារក្រីក្រនីមួយៗទទួលបានរួមមាន៖ មាន់ពូជចំនួន ២០ក្បាល ចំណីមាន់ វ៉ាក់សាំង សម្ភារៈសម្រាប់ធ្វើទ្រង់មាន់។