នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានរៀបចំយុទ្ធនាការកែសម្រួលព័ត៌មានសមាជិកគ្រួសារ ក្នុងប្រព័ន្ធទិន្ន័យ នៅសង្កាត់រុនតាឯក និងឃុំពាក់ស្នែង
នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំយុទ្ធនាការកែសម្រួលព័ត៌មានសមាជិកគ្រួសារ សម្រាប់កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់សិស្សានុសិស្សដែលស្ថិតនៅក្នុងគ្រួសារមានបណ្ណសមធម៌ (ក្រកម្រិត១ និងក្រកម្រិត២) ក្នុងប្រព័ន្ធទិន្ន័យនៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។