ទិន្នន័យ
កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រផ្តល់ទិន្នន័យគ្រួសារក្រីក្រ និងងាយរងគ្រោះ និងសមាជិកគ្រួសារ ផ្អែកលើលទ្ធផលនៃការសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយការប្រើប្រាស់កម្រងសំណួរ។ ទិន្នន័យទាំងនោះរួមបញ្ចូលទាំងព័ត៌មានអំពីកម្រិតភាពក្រីក្ររបស់គ្រួសារ ទំហំគ្រួសារ ភេទ ប្រភេទផ្ទះ និងសូចនាករជាច្រើនទៀត។ ទិន្នន័យគ្រួសារក្រីក្ររក្សាទុកនៅក្នុងប្រព័ន្ធទិន្នន័យគ្រួសារក្រីក្រ និងត្រូវបានធ្វើបច្ចុប្បន្នកម្មជារៀងរាល់ថ្ងៃ។
ដោយចុចលើប៊ូតុង “ស្ថិតិ និងការទាញយកទិន្នន័យ” ខាងក្រោម អ្នកនឹងត្រូវនាំចូលទៅកាន់ផ្នែកស្វែងរកទិន្នន័យនៅក្នុងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ផ្នែកស្វែងរកទិន្នន័យផ្តល់នូវទិដ្ឋភាពរួមឆាប់រហ័សអំពីលក្ខណៈពិសេសរបស់គ្រួសារ និងសមាជិកគ្រួសារក្រីក្រតាមរយៈការបង្ហាញទិន្នន័យនៅក្នុងតារាងផ្សេងៗគ្នា។ អ្នកអាចប្រើប្រាស់ប្រអប់ផ្តល់ជម្រើស ដើម្បីបង្ហាញភាពផ្សេងគ្នានៃតារាងគ្រួសារដែលអ្នកចង់កំណត់គោលដៅ។ ប្រអប់ផ្តល់ជម្រើសមានបណ្តុំជម្រើស និងជម្រើសតាមតំបន់ ជម្រើសតាមអាយុ និងជម្រើសតាមកម្រិតភាពក្រីក្រ។ ផ្នែកស្វែងរកទិន្នន័យអាចអនុញ្ញាតឱ្យអ្នកទាញយករបាយការណ៍ទិន្នន័យ។ អ្នករាល់គ្នាអាចទាញយករបាយការណ៍ដែលបង្ហាញអំពីទិន្នន័យគ្រួសារក្រីក្រជាសរុប។ ដើម្បីទទួលបានទិន្នន័យបន្ថែមរាប់ទាំងទិន្នន័យជាក់លាក់ផ្សេងទៀត អ្នកត្រូវចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ។ សូមស្វែងរកព័ត៌មានបន្ថែមអំពីរបៀបចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យតាមរយៈការចុចលើប្រអប់ខាងក្រោម។
អ្នកក៏អាចទទួលបានទិន្នន័យគ្រួសារក្រីក្រតាមរយៈការស្នើសុំដោយផ្ទាល់មកក្រសួងផែនការតាមរយៈអ៊ីម៉ែល សំបុត្រ ឬទូរស័ព្ទ ហើយប្រសិនបើការស្នើសុំត្រូវបានអនុញ្ញាត ទិន្នន័យគ្រួសារក្រីក្រនោះនឹងត្រូវប្រគល់ជូនអ្នកជាឯកសារសំណៅ ឬតាមរយៈអ៊ីម៉ែល។ សំណើសុំទិន្នន័យគ្រួសារក្រីក្រអាចផ្ញើមកកាន់ អ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ 023 726 814។ ប្រសិនបើអ្នកធ្វើការងារនៅក្នុងស្ថាប័នដែលមានភ្ជាប់ API មកកាន់ប្រព័ន្ធទិន្នន័យគ្រួសារក្រីក្រ អ្នកអាចទាញយកទិន្នន័យគ្រួសារក្រីក្រដោយផ្ទាល់តាមរយៈ API នោះ។
ទិន្នន័យគ្រួសារក្រីក្រដែលអ្នកបានទទួលមិនត្រូវបានអនុញ្ញាតឱ្យចែកចាយបន្តឡើយ ក្រោមហេតុនផលរក្សាការពារទិន្នន័យ។ ទិន្នន័យគ្រួសារក្រីក្រតែងតែត្រូវបានទាញយកពីគេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រ APIs ឬក្រសួងផែនការ។ កម្មសិទ្ធិបញ្ញានៃទិន្នន័យគ្រួសារក្រីក្រជារបស់ក្រសួងផែនការ ហើយក្រសួងផែនការអាចស្នើសុំលុបទិន្នន័យគ្រួសារក្រីក្រពីអ្នកប្រើប្រាស់ទិន្នន័យនៅពេលណាក៏បាន។