ដំណើរទស្សនកិច្ចរបស់ លោក Marcus Lange នាយកផ្នែកកិច្ចការអាស៊ី នៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហការបច្ចេកទេស
រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដឹកនាំសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ទីរផែនការរាជធានីភ្នំពេញ ក្នុងការទទួលដំណើរបំពេញទស្សនកិច្ច របស់ លោក Marcus Lange នាយកផ្នែកកិច្ចការអាស៊ី នៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហការបច្ចេកទេស ទៅកាន់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានជួបពិភាក្សាជាមួយក្រុមប្រឹក្សាសង្កាត់ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងប្រជាពលរដ្ឋគោលដៅ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ និងការប្រើប្រាស់បណ្ណសមធម៌ដើម្បីទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។