វគ្គបណ្តុះបណ្តាលសេចក្តីណែនាំនិយាម ស្តីពីការចុះតាមដានត្រួតពិនិត្យ និងគ្រប់គ្រងមតិជំទាស់ និងសំណូមពរ
រាជធានីភ្នំពេញ៖ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤
ដោយមានការគាំទ្រថវិកាពីអង្គការ UNDP និង DFAT នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាលសេចក្តីណែនាំនិយាម ស្តីពីការចុះតាមដានត្រួតពិនិត្យ និងគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដើម្បីបង្កើនសមត្ថភាពដល់ មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការពីសេចក្តីណែនាំនិយាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ ប្រធានអង្គការ UNDP និងDFAT។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON, River side Hotel។